ការផ្សាយពាណិជ្ជកម្ម

ទោះបីជាមូលហេតុនៃជំងឺមហារីកសុដន់មិនត្រូវបានបញ្ជាក់ ១០០% ក៏ដោយ អ្នកស្រាវជ្រាវបានចង្អុលបង្ហាញពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺនេះ។

ការផ្សាយពាណិជ្ជកម្ម

យោងតាមស្ថិតិចុងក្រោយរបស់ Globocan ២០១៨ នៅប្រទេសវៀតណាម ជំងឺមហារីកសុដន់គឺជាជំងឺឈានមុខគេទាក់ទងនឹងករណីថ្មីចំពោះស្ត្រីដែលមាន ១៥,២២៩ ករណីក្នុងមួយឆ្នាំ (ស្មើនឹង ២០.៦%) និងជាប់ចំណាត់ថ្នាក់ទី ៤ ទាក់ទងនឹងការស្លាប់ដែលមាន ៦,១០៣ ករណី (ស្មើនឹង ៥,៦៦%) ។

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីដែលមានការផ្លាស់ប្តូរតំណពូជនៅក្នុងហ្សែន BRCA១ និង BRCA២ មានហានិភ័យ ៧៥% នៃការវិវត្តទៅជាជំងឺមហារីកសុដន់ និងហានិភ័យ ២០-៤០% នៃជំងឺមហារីកអូវែ។ បច្ចុប្បន្ននេះ ការធ្វើតេស្តសម្រាប់ការផ្លាស់ប្តូរហ្សែន BRCA១ និង BRCA២ ត្រូវបានប្រើដើម្បីពិនិត្យ ទស្សន៍ទាយ និងជ្រើសរើសរបបព្យាបាលសមស្រប ដើម្បីគ្រប់គ្រងការវិវត្តនៃជំងឺមហារីកសុដន់ និងមហារីកអូវែ”។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាមួយដែលសាស្ត្រាចារ្យភាគច្រើន បានកត់សម្គាល់ជាពិសេសនោះគឺថា ស្ត្រីដែលជក់បារី ឬ ស្រូបផ្សែងបារី (ការជក់បារីអកម្ម) ពីមនុស្សជុំវិញខ្លួន ក៏មានហានិភ័យនៃជំងឺមហារីកសុដន់ដែរ។

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ធម្មតាគឺករណីអ្នកជំងឺម្នាក់ (អាយុ ៤៧ ឆ្នាំនៅ អ៊ុង យ៉ិន – Hung Yen) ដែលត្រូវធ្វើការវះកាត់សុដន់មួយចេញ បន្ទាប់មកបានទទួលការព្យាបាលដោយគីមីចំនួន ៧ដង ដោយសារជំងឺមហារីកសុដន់។ បើតាមស្ត្រីរូបនេះ សុខភាពរបស់នាង តែងតែមានសភាពធម្មតា ដោយមុនពេលដឹងថា មានជម្ងឺនេះ នាងឃើញមានទឹករំអិលចេញពីក្បាលសុដន់ ទើបនាងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។

ការផ្សាយពាណិជ្ជកម្ម
Ung Thu Vu Thoi Quen 1430
រូបភាពដំណាង

ក្រោយពីធ្វើតេស្តរួច គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថានាងមានជំងឺមហារីកសុដន់ដំណាក់កាលទី ២B។ ពេលដឹងថានាងមានជំងឺនេះ នាងពិតជាតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកណាម្នាក់ក្នុងគ្រួសាររបស់នាងធ្លាប់កើតជំងឺនេះពីមុនមកទេ ហើយក៏មិនសូវប៉ះពាល់នឹងសារធាតុគីមីដូចអ្នកនៅទីក្រុងដែរ ព្រោះនាងរស់នៅជនបទ…។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគ្រូពេទ្យបានធ្វើការវិភាគ មានការ «ភ្ញាក់ផ្អើល» ដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់ស្វាមីនាង គឺជាមូលហេតុដែលនាំឱ្យនាងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ ព្រោះស្វាមីរបស់នាង (អាយុ ៤៩ ឆ្នាំ) បានជក់បារីជិត ៣០ ឆ្នាំមកហើយ។

តាំងពីរៀបការមក នាងតែងតែហិត និងស្រូបក្លិនបារីដែលប្តីបានជក់។ យូរៗទៅវាក្លាយជាទម្លាប់ ដូច្នេះហើយនាងមិនដែលត្អូញត្អែរ និងទទួលយកការរស់នៅជាមួយផ្សែងបារី។

ដើម្បីបង្ការ និងរកឃើញជំងឺមហារីកសុដន់ឱ្យបានឆាប់ ស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំត្រូវពិនិត្យជំងឺមហារីកសុដន់រៀងរាល់ ៦ ខែម្តង ឬ មួយឆ្នាំម្តង។ លើសពីនេះ ពួកគេគួរតែពិនិត្យសុដន់ខ្លួនឯងជារៀងរាល់ខែ ដើម្បីរកឃើញភាពខុសប្រក្រតី ហើយត្រូវទៅពិនិត្យជាមុន ដើម្បីការពារ។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពួកគេគួរតែមានរបបអាហារសមហេតុផល ហាត់ប្រាណឱ្យបានទៀងទាត់។ ជាពិសេសស្ត្រីគួរតែសម្រាលកូនមុនអាយុ៣៥ឆ្នាំ ហើយដាច់ខាតគឺត្រូវនៅឲ្យឆ្ងាយពីផ្សែងបារី៕