ការផ្សាយពាណិជ្ជកម្ម

ជាការពិតរាល់​ដង្វាយដែលយើងបានរៀបចំសម្រាប់ធ្វើពិធី​ថ្វាយ​បង្គំ​ឬ​គោរពទេវតា ទាំងអស់នោះសុទ្ធតែមានអត្ថន័យ សូម្បី​តែ​ប្រភេទ​ផ្លែឈើ​នីមួយៗ​ក៏​ត្រូវ​បាន​ជ្រើសរើសឲ្យត្រូវក្បួន​​​ ទៅតាមជំនឿ។

ការផ្សាយពាណិជ្ជកម្ម

តាមក្បួនហុងស៊ុយបានដំណាលមកថា ផ្លែឈើ ៥ ប្រភេទនេះអ្នកគួរមាននៅលើអាសនៈ រៀងរាល់ថ្ងៃសីលមិនថាខែណាៗក៏ដោយ ព្រោះតាមជំនឿ នោះនឹងនាំឲ្យអ្នកជួបសំណាង សុភមង្គលដល់ក្រុមគ្រួសារពេញមួយខែ៖

ការផ្សាយពាណិជ្ជកម្ម

៥) ផ្លែចេក

ការផ្សាយពាណិជ្ជកម្ម
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្និតនៃផ្លែចេក គឺតំណាងឲ្យប្រអប់ព្រះហស្តរបស់ព្រះពុទ្ធ ហេតុនេះហើយមនុស្សជាច្រើនមានទម្លាប់សែនចេកនៅលើអាសនៈ ហើយដុតធូបគោរពបូជាថ្វាយដល់ព្រះ។ ចេកងាយស្រួល​រក តម្លៃក៏មិនថ្លៃនោះដែរ ហើយបើបានចេកចម្ការ ចេកដាំលើដីខ្លួនឯងទៀត គឺកាន់តែប្រសើរ។

ការផ្សាយពាណិជ្ជកម្ម

៤) ផ្លែក្រូច

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លែក្រូចតាមជំនឿ គឺរមែងនាំភាពជោគជ័យនិងសំណាងចូលដល់ក្រុមគ្រួសារ ហើយពណ៌នៃផ្លែក្រូច គឺសក្ដិសមបំផុតគួរតែមាននៅលើអាសនៈដែលជាកន្លែងគោរពបូជា។

ផ្លែក្រូច ក្នុងអត្ថន័យហុងស៊ុយចិន គឺប្រៀបដូចជាមាស ជឿថា អាចនាំលាភនាំជ័យ ទ្រព្យសម្បត្តិដូចមហាសេដ្ឋីចូលមកក្នុងផ្ទះ។

៣) ផ្លែក្រូចថ្លុង

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងក្បួនហុងស៊ុយចិន ផ្លែក្រូចថ្លុង គេតំណាងឲ្យ កូនប្រុស ហេតុនេះហើយជារឿយៗគេសែនក្រូចថ្លុង ដើម្បីសុំពរជ័យដល់កូនៗរបស់ពួកគេ។ ម្យ៉ាងវិញទៀតក្រូចថ្លុងក៏មានរូបរាងមូលស្អាត ហើយផ្តល់នូវក្លិនក្រអូប ដែលគួរតែមាននៅលើទីតាំងអាសនៈ។

គួរឲ្យដឹងដែរថា ពេលរៀបចំសែនផ្លែក្រូចថ្លុង គឺត្រូវសែនទាំងផ្លែ មិនចាំបាច់បកសំបកអ្វីនោះទេ ពោលឲ្យនៅទាំងទង ទាំងស្លឹក ជាការរៀបចំដ៏ត្រឹមត្រូវបំផុត។

២) ផ្លែប៉ោម

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លែប៉ោមតាមក្បួនហុងស៊ុយតំណាងឲ្យសន្តិភាព និងភាពសុខដុម។ ផ្លែឈើនេះមានគេពេញនិយមយកមកដាក់សែនណាស់ ព្រោះពណ៌ក្រហម ក៏វាតំណាងឲ្យ សំណាងល្អ។

តាមពិតទៅឲ្យតែប៉ោមគឺល្អដូចគ្នា មិនថាក្រហមឬបៃតងទេ តែបើស៊ីជម្រៅឲ្យត្រូវតាមក្បួន ប៉ោមពណ៌ក្រហម តំណាងនូវភាពរុងរឿងសម្បូរបែប រីឯប៉ោមពណ៌បៃតង តំណាងឲ្យលុយកាក់។

១) ផ្លែម្នាស់

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្បូនហុងស៊ុយនៅប្រទេសចិន ការសែនផ្លែម្នាស់ ដូចជាកំពុងហៅសំណាងមកផ្លូវជីវិតរបស់អ្នក។ ជាងនេះវាក៏ជាផ្លែឈើម្យ៉ាង ដែលគេតំណាងឲ្យលាភនិងទ្រព្យ។ អ្នកគួរតែមានវានៅលើអាសនៈ នៅថ្ងៃសីល ឬថ្ងៃព្រះចន្ទពេញវង់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក